khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាល និងនាំយកធុងចម្រោះទឹកស្អាត ក្រមា ចែកជូនប្រជាពលរដ្ឋនៃស្រុកតាំងគោក ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុម បានអញ្ជើញជួបសំណេះសំណាល និងនាំយកធុងចម្រោះទឹកស្អាត ក្រមា ចែកជូនជូនប្រជាពលរដ្ឋសរុបចំនួន៣០០គ្រួសារ នៅវត្តក្តីតាចិន ភូមិក្តីតាចិន្ត ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ។
    អំណោយដែលបានចែកជូននាឱកាសនេះ បានមកពីកិច្ចសហការរវាងក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO រួមមាន៖ ធុងចម្រោះទឹកស្អាតចំនួន៣០០គ្រឿង ក្រមា ចំនួន៣០០ សម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ នៅស្រុកតាំងគោក ខេត្តកំពង់ធំ។
    ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអាជ្ញាធរស្រុក និងក្រុមការងារស្រុក បានអញ្ជើញនាំយក នូវទេយ្យទាន ទេយ្យវត្ថុមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ នៅវត្តក្តីតាចិន្ត ស្រុកតាំងគោក ខេត្តកំពង់ធំ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត